តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?

តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGVQ5l-sZIn2xH5gYA9IYyhKRiKVPWE-znoIH7JAls5xREJv3N_0t3rs-5MsPe1Svp1V2eqsaKQ_Vh8K6frWw4jmYtjfruORJsS_PaUGGfvF0F0VwH5rzJfXoGc2Y12AC-ZUSzivMOEc/s72-c/town.jpg

Android គឺ​ជា​ប្រព័ន្ធប្រតិបត្តិការណ៍​បែប​ទូរ​ស័ព្ទ​ដៃ ដែល​បាន​នឹង​កំពុង​​ពេញ​និយម​ជា​រដូវ​កាល​ថ្មីៗ​នេះ ដោយ​រួម​មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​ និង​ថ្មីៗ​​ជាច្រើន​​បាន​​យក​​ប្រព័ន្ធ​ប្រតិបត្តិការណ៍​​មួយ​នេះ​ទៅ​ដាក់​​ លើ​ប្រភេទ​ទូរស័ព្ទដៃ​ឆ្លាតវៃ (Smart Phone) ដូចជា Galaxy S, Galaxy SII ជាដើម ។ល។
ដើម្បីចែករំលែកនូវចំណេះ​ដឹងកម្រិតដំបូង ពីវិធីប្រើប្រាស់កម្មវិធី ដើម្បី​បង្កើត​កម្មវិធី​សម្រាប់ Android សំបុកអាយធី សូមលើក​យក​នូវ​របៀប និង​ការអនុវត្តន៍​ខ្លីៗ និងងាយ​យល់​​មក​​បង្ហាញជូន​លោកអ្នកដូច​ខាង​ក្រោម​នេះ៖

ជំហានដំបូង៖

លោកអ្នក​ចាំបាច់ត្រូវមានកញ្ចប់ Folder ដែលមានផ្ទុកកម្មវិធី eclipse, java_jdk និងកញ្ចប់​Folder android-sdk… ដែល​លោកអ្នក​អាច​​​ចម្លង​ពី ទីនេះ បាន​​ដោយ​ឥត​គិត​ថ្លៃ។ បន្ទាប់មកទៀត សូម​បើកកញ្ចប់ Folder Android IDE នោះឡើង រួចចុចលើ Folder eclipse ហើយ​ចុច​លើ  eclipse.exe ដើម្បីដំណើរការ​កម្មវិធី eclipse នោះ។

មើលរូប និងអនុវត្តន៍តាម​ការបង្ហាញខាងលើ

ជំហានទី២៖

បន្ទាប់ពីបានបើក​កម្មវិធី eclipse នេះហើយ សូមចុចលើ Windows Menu រួចយក Preferences ដើម្បីបន្ថែម Android SDK បញ្ចូល​ក្នុង eclipse។
បញ្ជាក់៖ ការងារនេះ ធ្វើតែមួយដង ដំបូងតែប៉ុន្នោះ សូមកុំធុញទ្រាន់… :D

ជំហានទី៣៖

វានឹងលោតផ្ទាំង Preference មក សូមចុចលើ Tab Android រួចចុច Browse ដើម្បីទៅស្វែងរក Android SKD Folder។

ជំហានទី៤៖

បន្តមកទៀត សូមចុច Apply រួច OK នោះលោកអ្នក​នឹងបានភ្ជាប់​ដូចខាងក្រោម៖

ជំហានទី៥៖

ដល់វគ្គបង្កើត កម្មវិធីហើយ… សូមបង្កើតកម្មវិធីសាកល្បងណាមួយ (វានឹងជាការប្រសើរបើ​អ្នក​មានចំណេះដឹង​ខាងភាសា Java បានច្បាស់លាស់)។ សូមចុចលើ File Menu => New => Others ឬប្រើទម្រង់ខ្លី (Shortcut) វាយភ្ជាប់ Ctrl+N។

ជំហានទី៦៖

សូមចុចលើ Tab Android => Android Project រួចចុច Next

ជំហានទី៧៖

វានឹងលោតផ្ទាំង New Android  Project

ជំហានទី៨៖

សូមបំពេញឈ្មោះ​ Project និងជ្រើសរើស Android 2.2 ត្រង់ Build Target (លោកអ្នកអាចរើសយក 2.3 ក៏បានតែ​វាអាចដំណើរការ​យឺត​ជាងនេះ)។
រួចទាញ Scroll ចុះមកក្រោម ហើយបំពេញត្រង់
  • Application name: ឈ្មោះកម្មវិធីថ្មី​របស់អ្នក
  • Package name: សូមបំពេញដោយបន្ថែមពាក្យ com ពីមុខ។ ឧ. com.sombokit
  • Create Activity: សូមបំពេញថា main។
  • Min SDK Version: សូមពិនិត្យមើលត្រង់ API Level (ជាចំនួនលេខ)។ ចំពោះ Android 2.2 ដែលយើងបានជ្រើសរើស​ខាងលើ គឺលេខ ៨។
ក្រោយពីបំពេញរួច សូមចុច Finish។

ជំហានទី៩៖

សូមសាកល្បងដំណើរការ កម្មវិធីដំបូងរបស់​លោកអ្នក ដោយចុច Mouse​ ស្តាំលើ Project Name: First_App_for_Android
Right-Click => Run as => 1 Android Application

ជំហានចុងក្រោយ៖

សូមលោកអ្នករង់ចាំ​ការដំណើរការ​លើកដំបូងនេះ ដែលចំនាយពេលច្រើនជាង ៣នាទី (យោងតាម Processor របស់ម៉ាស៊ីនកុំព្យូទ័រ និង Android Version ដែលអ្នក​បានជ្រើសរើស)
វាស្រដៀង នឹងទូរស័ព្ទអ្នកណាស់មែនទេ?
សូមដោះសោរ ដើម្បីបើកមើល​កម្មវិធី​ដែលអ្នកបានបង្កើតអំបាញ់មិញ។ ដោយចាប់ទាញសោរពី​ស្តាំ​មកឆ្វេង..
សូមចុចលើប៊ូតុងកណ្តាលដើម្បីចូលទៅមើល​កម្មវិធីរបស់អ្នក (ដែល​មិនទាន់មានអីសោះ)..

Related product you might see:

Share this product :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ទឹកអំពៅ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger