ស្វែងយល់ពីបច្ចេកវិទ្យា LCD
ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD
បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
បច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅ ខាងមុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌ liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរ នៃកញ្ចក់ សប៉ែត។ មុខងារនៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗ មាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណា តង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេលនោះ liquid crystal មានភាព លំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើន ដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់។
មានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជាពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់ លើ pixel និមួយៗតម្រងបានបញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែល មានលក្ខណ: ពិសេស សំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។ Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។
សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor
ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែល អាច មើលឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។
ទំហំអេក្រង់ Screen
កាលណាលោកអ្នកទិញ អេក្រង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាងយើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗខ្លះបានផលិតស៊ុមខាងក្រោមមានទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសង ខាងស្្តើងមានទំងន់ស្រាលបំផុត។ ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
Post a Comment