សាក Laptop ថ្មពេញនឹងប៉ះពាល់
សាក Laptop ពេលថ្មពេញនឹងមានការប៉ះពាល់អ្វីឬទេ?កុំព្យូទ័រយួរដៃ គឺជាឧបករណ៍ដែលមានតំលៃថ្លៃនិងងាយខូចបំផុត ដូចនេះការថែរក្សាការពារវាគឺជាការសំខាន់ណាស់។ យើងតែងតែស្វែងរកវិធីដើម្បីការពារ laptop និងកាត់ បន្ថយការខូចខាតពេលធ្លាក់ដោយប្រើកាបូបល្អ ជៀសពីការទទឹកឬសំនើមចូលក្នុងម៉ាស៊ីនធ្វើអោយខូចគ្រឿងក្នុង។ តែ មានមនុស្សជាច្រើនដែលឆ្ងល់មិនដឹងជាត្រូវធ្វើដូចម្ដេចដើម្បី ប្រើតំហយថ្មអោយបានល្អបំផុត ហើយតើការបន្តដោតសាកថ្មនៅពេលដែលថ្មពេញនឹងជះឥទ្ធិពលដល់អាយុ ថ្មឬទេ? ចំលើយ នៅទីនេះគឺថាអ្នកអាចស្ងប់ចិត្តបានព្រោះការបន្តដោតនេះមិន ធ្វើអោយខូចថ្មក៏ដូចជាប៉ះប៉ាល់ដល់ប្រព័ន្ធទាំងមូលទេ។
នែនាំពីក្រុមហ៊ុនផលិត៖
បណ្ដាក្រុមហ៊ុនដែលផលិត laptop តែងតែផ្ដល់ព័ត៌មានពីវិធីសាកថ្មនិងសេចក្ដីនែនាំមកតាមជាមួយ ម៉ាស៊ីន ឬគេហទំព័ររបស់ខ្លួន។ ហើយក៏បានកំណត់សំគាល់ច្បាស់លាស់ផងដែរពីរបៀបដោតសាកថ្មក្នុង រយៈពេលយូរប៉ុន្មានទើបគ្រប់ ក្រុមហ៊ុន Dell, HP, Acer ផ្ដល់ដំបូរមានថាគួរតែដាក់ laptop ក្នុងស្ថានភាពដោតសាក តែបើសិនជាអ្នកប្រើឃើញមានព័ត៌មានអ្វីមិនប្រក្រតីពីការដោតសាក ថ្មក្នុងសៀវភៅនែនាំនោះសូមអ្នកទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនដែល ផលិត laptop ដើម្បីទទួលបានព័ត៌មានច្បាស់។
រចនារបស់ថ្ម៖
ការរចនានឹងកំណត់បរិមាណរបស់ថ្មនិងលទ្ធផលប្រើរបស់ថ្ម ហើយស្ទើរតែទាំងអស់នៃថ្ម laptop បច្ចុប្បន្នសុទ្ធតែមានមុខងារស្ដាច់សាកដោយស្វ័យប្រវត្តពេលពេញ ដែលធ្វើអោយការដោតសាកមិនមានឥទ្ធិពលអាក្រក់អីដល់ថ្មឬកុំព្យូទ័រ ទេ។
សីតុណ្ណហភាព៖
មុខបាតរបស់ laptop តែងតែក្ដៅបន្ទាប់ពីប្រើបានប៉ុន្មានម៉ោងប្រើប្រាស់ ដែលកាលនេះងាយនឹងយល់ប្រឡំថាកើតមកដោយសារតែដោតថ្ម។ តែតាមពិតការក្ដៅនេះកើតមកពីបណ្ដាគ្រឿងធាតុខាងក្នុង ហើយអ្នកអាចប្រើកង្ហាដើម្បីកាត់បន្ថយដែរ។
ខូចថ្ម៖
ថ្មខូចគឺមិនអាចជៀសផុតនោះទេពេលដែលប្រើ laptop នោះ បើទោះជាអ្នកពិនិត្យការពាររយៈពេលសាកយ៉ាងណាក៏ដោយ។ តែអាចកាត់បន្ថយបានដោយវិធីដោះថ្មចេញបើអ្នកប្រើតែជាមួយចរន្ត អគ្គិសនីនិងដកខ្សែចេញពេលឈប់ប្រើ៕

Post a Comment