១០ចំណុចមើលដឹងថា កុំព្យូទ័រឆ្លងមេរោគឬអត់ និងវិធីងាយៗដើម្បីព្យាបាល!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMHNj0Ms9lC_R1pk3dctot5co2o0Xt2acd8pYthEK332AlBDsV7hQs3OashyphenhyphenZyGsrzPirgIWZuVH5vWYaS6LQycJZCh93gwiIMeB63ZQYD0LcN3QKLScjEPj-etALJAc9fLCNxw3WWUA/s72-c/protect-your-laptop-for-battery-life.jpg
ម្ចាស់កុំព្យូទ័រមួយចំនួននៅតែ ស្រពិចស្រពិលជុំវិញរបៀបមើលម៉ាស៊ីនរបស់ខ្លួនតើថា មានឆ្លងមេរោគ ឬអត់។ វាប្រហែលទៅនឹងរោគសញ្ញារបស់មនុស្សដែរ ព្រោះថាបើសិនមានជំងឺនោះ មុខជាបញ្ចេញភាពខុសប្លែកមិនខាន។
ជាធម្មតាមនុស្ស ពេលដែលមានបញ្ហាសុខភាពតែងតែបង្ហាញសញ្ញាមកខាងក្រៅ ដូចជាឈឺក្បាល វិលមុខ ចុកពោះជាដើម ចំណែកកុំព្យូទ័រក៏មិនខុសគ្នាដែរ ពោលគឺនឹងបង្ហាញភាពមិនប្រក្រតីតិចឬច្រើនអាស្រ័យទៅតាមជំងឺធ្ងន់ ឬស្រាល មេរោគខ្លាំង ឬខ្សោយ។
ខាងក្រោមនេះជាការបង្ហាញពីរបៀបចំណាំ នៅពេលកុំព្យូទ័ររបស់ប្រិយមិត្តមានមេរោគឆ្លងចូល៖





ដោយ៖ ឈុន ហួរ
ឯកសារដើមដោយ http://news.sabay.com.kh
ខាងក្រោមនេះជាការបង្ហាញពីរបៀបចំណាំ នៅពេលកុំព្យូទ័ររបស់ប្រិយមិត្តមានមេរោគឆ្លងចូល៖
- ១. កុំព្យូទ័រមានដំណើរការខុសប្លែកពីសព្វមួយដង ដូចជា មានដំណើរការ service ផ្សេងៗដែលមិនធ្លាប់មានពីមុនមក។
- ២. ជូនកាលអាចបង្ហាញជាផ្ទាំងសារ (message) ឬរូបភាពផ្សេងៗដោយមិនបានបើក។ វាជា Error Message ចេញពី System របស់កុំព្យូទ័រ។
- ៣. ដំណើរការកម្មវិធីដែលមិនបានប្រើសោះ ហើយបានធ្វើឱ្យ CPU ដំណើរការខ្លាំង ពេលខ្លះអាចគាំង។ បើចង់ដឹងសូមចុច Ctrl +Shift +Delete ដើម្បីមើលដំណើរការរបស់ CPU។
- ៤. មិនអាចបើកចូល Drive ណាមួយរបស់កុំព្យូទ័របាន។
- ៥. Menu ក៏ដូចជា Status bar ប្ដូរទៅជាទម្រង់ classic ដោយមិនបានធ្វើ។
- ៦. Personal firewall (Firewall របស់ Windows) ប្រាប់ថា មានកម្មវិធីមួយចំនួនត្រូវការភ្ជាប់ទៅកាន់អ៊ីនធឺណិត តែតាមពិតមិនមែនជាកម្មវិធីដែលបានដំណើរការនោះទេ។
- ៧. ស្រាប់តែផ្ញើ Email ទៅមិត្តដោយពុំបានដឹង (ពេលអនឡាញ)។
- ៨. កុំព្យូទ័រដើរឈប់ៗជាញឹកញាប់ ឬយឺតទៅៗ នៅពេលដំណើរការកម្មវិធីណាមួយ មិនច្រើនផងនោះ។
- ៩. Operating System កុំព្យូទ័រជួនពេលខ្លះមិនដំណើរការសោះបើទោះបីចុចលើ Start Button ឬ File និង Folder ត្រូវបានលុប ឬកែទៅជា Folder លាក់ដែលយើងមើលពុំឃើញ។ បើចង់ឃើញវិញលុះត្រាចូលទៅកំណត់ការ view នៅត្រង់ Tools (Windows 7 ត្រូវចុង Alt ជាមុនសិនទើបលោតចេញមក) រួចហើយចូលទៅ Tools → Folder Option ចូលទៅកាន់ view tab ហើយរើសយកដោយធីកលើ Show hidden files, folders, and drives។ តែបើមិនកើតទៀត សូមសាកល្បងកម្មវិធី Attribute Changer តែបើពុំមានសូមចុចត្រង់នេះ ដើម្បីទាញយកដោយសេរី។
- មេរោគខ្លះបានទៅកែប្រែតម្លៃក្នុង registry លាក់បាត់ Folder Option ទៀតផង ឬខ្លះត្រឹមតែមិនឱ្យយើងអាចកែឱ្យ Show hidden files, folders, and drives ប៉ុណ្ណោះ។
- ១០. សកម្មភាព Web Browser ខុសពីធម្មតា មិនអាចបិទបាន។
- - ជំហានទី១៖ នៅពេលដឹងថាកុំព្យូទ័ររបស់អ្នក ត្រូវ មេរោគលុកលុយហើយនោះ ត្រូវប្រញាប់ផ្ដាច់ចេញពីប្រព័ន្ធ Network ដើម្បីទប់ស្កាត់មិនឱ្យវាបំបែកខ្លួនទៅកាន់កុំព្យូទ័រដទៃទៀតដែល ស្ថិតក្នុងប្រព័ន្ធតែមួយ។
- - ជំហានទី២៖ ប្រសិនប្រិយមិត្តមានកម្មវិធីកម្ចាត់មេរោគ ចូលដំឡើងហើយ update វាឱ្យចប់សិនរួចធ្វើការ Scan កុំព្យូទ័រនៅគ្រប់ Drive។
- - ជំហានទី៣៖ ប្រសិនកុំព្យូទ័ររបស់អ្នកមិនអាច Load ដល់ Windows បានទេ សូម restart ហើយចូលទៅ Safe mode (ចុច F8 ជ្រើសរើសយក Safe mode) បន្ទាប់មក scan ជាមួយកម្មវិធីកម្ចាត់មេរោគដែលបានដំឡើង។
- - ជំហានទី៤៖ ក្នុងករណីដែលកុំព្យូទ័រមិនអាចចូលទៅ Safe Mode បាន ប្រិយមិត្តអាចប្រើ CD សង្គ្រោះមួយចំនួនដូចជា៖ Hirens’boot CD ជាដើម។ បន្ទាប់ពី Boot តាម CD ហើយ អ្នកអាចស្វែងរកមេរោគ និងអាចលុបបានដោយមិនបាច់មាន Anti-virus ឡើយ (តែត្រូវលប់ឱ្យអស់)។ វិធីសាស្ត្រនេះក៏អាចឱ្យអ្នក copy ឯកសារសំខាន់ដែលមាននៅក្នុងកុំព្យូទ័រខូច (error Windows) ចេញបានដែរ។ បញ្ជាក់៖ នៅពេល virus ត្រូវបានលុបចោលអស់ហើយ កុំព្យូទ័រនឹងមានការរំខានពីផ្ទាំង message ផ្សេងៗដែលកើតមកពីមេរោគបានទៅកែតម្លៃក្នុង registry។ ន្ទាប់ពីប្រើ CD សង្គ្រោះហើយនោះ ប្រិយមិត្តគួរតែ Scan កុំព្យូទ័រជាមួយកម្មវិធីកម្ចាត់មេរោគដែលបាន Update ចុងក្រោយម្ដងទៀត។
ដោយ៖ ឈុន ហួរ
ឯកសារដើមដោយ http://news.sabay.com.kh
Post a Comment