បន្ថែម​ Google បែកប្រែ​ទៅ​ក្នុង​គេហទំព័រ

បន្ថែម​ Google បែកប្រែ​ទៅ​ក្នុង​គេហទំព័រ
aកាល ​ពី​ពេល​ថ្មីៗ ក្រុមហ៊ុន Google បាន​​បញ្ចូល​ភាសាខ្មែរ​ចូល​ទៅ​ក្នុង Google Translate ​។ យើង​នឹង​លើក​យក​វិធី​បន្ថែម​ Google Translate Plug in ដាក់​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​លោក​អ្នក  សូមអនុវត្ត​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​គេហទំព័រ https://translate.google.com/manager/website ដើម្បី​រៀបចំ​លក្ខខណ្ឌ​នៅ​ក្នុង​ការ​បន្ថែម Plug in នេះ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក​។ នៅ​ពេល​ដែល​អ្នក​បាន​ចូល​រួច​ លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម។ សូម​ចុច​លើ Add to your website now ដើម្បី​ចាប់​ផ្ដើម​។
a២. ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​គណនី Google ទេ អ្នក​ត្រូវ​ Sign Up ជា​មុន​សិន ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​គណនី Google រួច​អ្នក​ត្រូវ​វាយ​ Email និង Password ចូល​រួច​ Sign In តម្រូវអោយលោកអ្នកប្រើ អ៊ីម៉ែល Gmail ដើម្បី login ចូល
a៣. បន្ទាប់​មក​អ្នក​ឃើញ​ ផ្ទាំង​មួយ​ចេញ​មក​។ ផ្ទាំង​នេះ​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​អាសយដ្ឋាន​គេហទំព័រ​ដែល​អ្នក​ចង់​ឱ្យ​វា ​បក​ប្រែ​ បន្ទាប់​មក​ជ្រើសរើស​យក​ភាសា​ របស់​គេហទំព័រ ហើយ​ចុច​ Next ដើម្បី​អនុវត្ត​ជំហាន​បន្ទាប់។
a
. នៅ​ក្នុង​ជំហានPlugin Setting គឺ​ជា​ការ​កំណត់​ទម្រង់​ឱ្យ​ប្រអប់​បក​ប្រែ​ភាសា​និង​កំណត់​ភាសា​ដែល​ត្រូវ​បក​ប្រែ។ ដូច​នេះ​នៅ​ក្នុង​Translate Languages អ្នក​​អាច​ចុច​ជ្រើសរើស​All Languages ដើម្បី​អាច​ឱ្យ​Google Translate បក​ប្រែ​គ្រប់​ភាសា​ ឬ​អាច​ចុច​លើSpecific language ដើម្បី​ឱ្យ​វា​បក​ប្រែ​តែ​ភាសា​ណា​ដែល​អ្នក​ចង់​បាន​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុងDisplay Mode លោក​អ្នក​អាច​ចុច​ជ្រើសរើស​ការ​បង្ហាញ​ប្រអប់​នៃ​បក​ប្រែ​ភាសា​ដែល​អ្នក​ចង់​បាន បន្ទាប់​មក​ចុច​លើGet Code ដើម្បី​ទទួល​បាន​កូដ​នៃGoogle Translate
a
. លោក​អ្នក​នឹង​ទទួល​បាន​កូដ​បក​ប្រែ​ភាសា​សម្រាប់​ដាក់​វា​លើ​គេហទំព័រ​របស់​អ្នក​។នៅ​ក្នុង​នោះ​កូដ​ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​។ផ្នែក​ខាង​លើ​គឺ​សម្រាប់​ឱ្យ​អ្នក​យក​វា​ទៅPaste នៅ​ខាង​មុខ</head> និង​ផ្នែក​មួយ​ទៀត​សម្រាប់​ឱ្យ​អ្នក​យក​វា​ទៅPaste កន្លែង​ណា​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​គេហទំព័រ​។
aPaste this code onto your website
Copy and paste the following code snippets onto every page you want to translate Place this meta tag before the closing </head>
 Paste កូដផ្នែកទីមួយចូលទៅខាងមុខលើ </head> ។
——————————————————————
<meta name=”google-translate-customization” content=”c6f442119db3355-5e763fe3536a2e80-g9032bf03bb057e91-b”></meta>
——————————————————————
Place this snippet where you’d like to display the Website Translator plugin on your page
ហើយ​នៅ​ក្នុង​ផ្នែក​ទី ​២ នេះ​លោក​អ្នក​អាច​ដាក់​វា​នៅ​កន្លែង​ណា​ដែល​អ្នក​ចង់​បង្ហាញ​វា​លើ គេហទំព័រ​របស់​អ្នក។ ក្នុង​ឧទាហរណ៍​នេះ​ខ្ញុំ​បាន​ដាក់​វា​នៅ​លើ Widget របស់​គេហទំព័រ​របស់​ខ្ញុំ។
——————————————————————
<div id=”google_translate_element”></div><script type=”text/javascript”>
function googleTranslateElementInit() {
new google.translate.TranslateElement({pageLanguage: ‘en’, layout: google.translate.TranslateElement.InlineLayout.SIMPLE}, ‘google_translate_element’);
}
</script><script type=”text/javascript” src=”//translate.google.com/translate_a/element.js?cb=googleTranslateElementInit”></script>
———————————————————————————
លោក​អ្នក​នឹង​ឃើញ​ ផ្ទាំង​តូច​មួយ​បង្ហាញ​នៅ​លើ​គេហទំព័រ បន្ទាប់​មក​អ្នក​ទស្សនា​គេហទំព័រ​របស់​អ្នក​ ពួក​គេ​នឹង​អាច​ជ្រើសរើស​ភាសា​ដែល​គេ​ចង់​បាន​ ហើយ​ Google នឹង​បក​ប្រែ​ភាសា​នេះ​ទៅ​តាម​ភាសា​ដែល​ពួក​គេ​ចង់​បាន​យ៉ាង​ងាយ​។​
a

Related product you might see:

Share this product :

+ comments + 1 comments

September 26, 2021 at 4:21 AM

Yem Sineth From Cambodia

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ទឹកអំពៅ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger