សាក Laptop ថ្មពេញនឹងប៉ះពាល់

សាក Laptop ថ្មពេញនឹងប៉ះពាល់
សាក Laptop ពេលថ្មពេញនឹងមានការប៉ះពាល់អ្វីឬទេ?
1
កុំព្យូទ័រយួរដៃ ​គឺ​ជា​ឧបករណ៍​ដែល​មាន​តំលៃ​ថ្លៃ​និង​ងាយ​ខូច​បំផុត​ ដូចនេះ​ការ​ថែរក្សា​ការពារ​វា​គឺ​ជា​ការ​សំខាន់​ណាស់។ យើង​តែង​តែ​ស្វែង​រក​វិធី​ដើម្បី​ការពារ laptop និង​កាត់​ បន្ថយ​ការ​ខូច​ខាត​​ពេល​ធ្លាក់​ដោយ​ប្រើ​កាបូប​ល្អ ជៀស​ពី​ការ​ទទឹក​​ឬ​សំនើម​ចូល​ក្នុង​ម៉ាស៊ីន​ធ្វើ​អោយ​ខូច​គ្រឿង​ក្នុង។ តែ ​មាន​មនុស្ស​ជា​ច្រើន​ដែល​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ ប្រើ​​តំហយ​ថ្ម​អោយ​បាន​ល្អ​បំផុត ហើយ​តើ​ការ​បន្ត​ដោត​សាក​ថ្ម​នៅ​ពេល​ដែល​ថ្ម​ពេញ​នឹង​ជះ​ឥទ្ធិពល​ដល់​អាយុ​ ថ្ម​ឬ​ទេ? ចំលើយ ​នៅ​ទី​នេះ​គឺ​ថា​អ្នក​អាច​ស្ងប់​ចិត្ត​បាន​ព្រោះ​ការ​បន្ត​ដោត​នេះ​មិន​ ធ្វើ​អោយ​ខូច​ថ្ម​ក៏​ដូច​ជា​ប៉ះ​ប៉ាល់​ដល់​ប្រព័ន្ធ​ទាំង​មូល​ទេ។
1នែ​នាំ​ពី​ក្រុមហ៊ុន​ផលិត៖
បណ្ដា​ក្រុមហ៊ុន​ដែល​ផលិត​ laptop តែង​តែ​ផ្ដល់​ព័ត៌មាន​ពី​វិធី​សាក​ថ្ម​និង​សេចក្ដី​នែនាំ​មក​តាម​ជាមួយ​ ម៉ាស៊ីន ឬ​គេហទំព័រ​របស់​ខ្លួន។ ហើយ​ក៏​បាន​កំណត់​សំគាល់​ច្បាស់​លាស់​ផង​ដែរ​​ពី​របៀប​ដោត​សាក​ថ្ម​ក្នុង​ រយៈពេល​យូរ​ប៉ុន្មាន​ទើប​គ្រប់ ក្រុមហ៊ុន​ Dell, HP, Acer ផ្ដល់​ដំបូរមាន​​ថា​គួរ​តែ​ដាក់​ laptop ក្នុង​ស្ថានភាព​ដោត​សាក​ តែ​បើ​សិន​ជា​អ្នក​ប្រើ​ឃើញ​មាន​ព័ត៌មាន​អ្វី​មិន​ប្រក្រតី​ពី​ការ​ដោត​សាក​ ថ្ម​ក្នុង​សៀវភៅ​នែ​នាំ​នោះ​សូម​អ្នក​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ ផលិត​ laptop ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់។​
រចនា​របស់​ថ្ម៖
ការ​រចនា​នឹង​កំណត់​បរិមាណ​របស់​ថ្ម​និង​លទ្ធផល​ប្រើ​របស់​ថ្ម ហើយ​ស្ទើរ​តែ​ទាំង​អស់​នៃ​ថ្ម laptop បច្ចុប្បន្ន​សុទ្ធ​តែ​មាន​មុខងារ​ស្ដាច់​សាក​ដោយ​ស្វ័យ​ប្រវត្ត​ពេល​ពេញ ដែល​ធ្វើ​អោយ​ការ​ដោត​សាក​មិន​មាន​ឥទ្ធិពល​អាក្រក់​អី​ដល់​ថ្ម​ឬ​កុំព្យូទ័រ ​ទេ។
សីតុណ្ណហភាព៖
មុខ​បាត​របស់​ laptop តែង​តែ​ក្ដៅ​បន្ទាប់​ពី​ប្រើ​បាន​ប៉ុន្មាន​ម៉ោង​ប្រើ​ប្រាស់ ដែល​កាល​នេះ​ងាយ​នឹង​យល់​ប្រឡំ​ថា​កើត​មក​ដោយ​សារ​តែ​ដោត​ថ្ម។ តែ​តាម​ពិត​ការ​ក្ដៅ​នេះ​កើត​មក​ពី​បណ្ដា​គ្រឿង​ធាតុ​ខាង​ក្នុង ហើយ​អ្នក​អាច​ប្រើ​កង្ហា​ដើម្បី​កាត់​បន្ថយ​ដែរ។
ខូច​ថ្ម៖
ថ្ម​ខូច​គឺ​មិន​អាច​ជៀស​ផុត​​នោះ​ទេពេល​ដែល​ប្រើ​ laptop នោះ បើ​ទោះ​ជា​អ្នក​ពិនិត្យ​ការ​ពារ​រយៈពេល​សាក​យ៉ាង​ណា​ក៏​ដោយ។ តែ​អាច​កាត់​បន្ថយ​បាន​​ដោយ​វិធី​ដោះ​ថ្ម​ចេញ​បើ​អ្នក​ប្រើ​តែ​ជាមួយ​ចរន្ត​ អគ្គិសនី​និង​ដក​ខ្សែ​ចេញ​ពេល​ឈប់​ប្រើ៕

Related product you might see:

Share this product :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ទឹកអំពៅ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger