សមាសធាតុរបស់កុំព្យូទ័រ LAPTOP

សមាសធាតុរបស់កុំព្យូទ័រ LAPTOP
មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptop និងបន្ទាប់មកមានការបង្ហាញដោះ សមាធាតុ នៅ ខាងក្នុង របស់ ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមាន បង្ហាញ លើ រូបភាព។  រូបភាព ខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រទាំមូល។
1. ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល

aប្រព័ន្ធ system board ដែលគេអោយឈ្មោះថា motherboard ឬអ្នកខ្លះហៅថា mainboard គឺជាបណ្តុំសៀគ្វី circtuit ប្រើនៅក្នុង laptop វាមិនដូចកុំព្យូទ័រសៀគ្វី board របស់កុំព្យូទ័រ Desktop PC ឡើយ។ ប្រព័ន្ធ board របស់ laptop គឺមាន ភាពខុសគ្នា វាមាន ខ្សែស៊ីម៉ារាប់ពាន់ ដែលមានទំហំតូចបំផុត។ លោកអ្នកមិនអាច ដោះ motherboard Toshiba laptop ហើយយកទៅដំឡើងជាមួយ Dell laptop បានឡើយ។ នៅផ្នែកខាងក្នុងរបស់កុំព្យូទ័រ laptop ត្រូវបានភ្ជាប់ទៅប្រព័ន្ធ system board ដែលឆ្លងកាត់ដោយខ្សែ connector ពីមួយទៅមួយបានដាក់គន្លឹះជានៅលើ សៀគ្វី board ឬឆ្លងកាត់តាមខ្សែកាប cable។
ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិន អាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែក ឯ ថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅ ឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេលដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។
មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូច កង់ដង់សាទ័រ capacitor និង​ខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។
បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop
  • គ្មានថាមពល power ចរន្តឆ្លងកាត់
  • ថាមពល Power មានតែមិនអាច boot ចូលបាន
  • កំដៅឡើងខ្លាំងខុសពីធម្មតា
  • កុំព្យូទ័រតែងតែរលត់បិទ Shut down
  • អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ
  • ចរន្ត power off បិទ
  • គ្មានសំលេង sound បញ្ចេញមកខាងក្រៅ
  • គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់
  • ថ្មមិនអាចសាកចូលចរន្តបាន
  • ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។
  • ខូច BIOS chip​ នៅលើសៀគ្វី board
  • មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត
  • មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN)
  • ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ
  • កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា
  • លើ AC adapter បិទកាលណាដោតចូលក្នុង
សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board:
  •  ខ្សែភ្ជាប់ Hard drive (HDD) connector
  •  ខ្សែភ្ជាប់ CD/DVD drive connector
  •  Memory (RAM) slot
  •  ខ្សែភ្ជាប់ Battery connector
  •  ខ្សែភ្ជាប់ Keyboard connector
  •  រន្ធដោត Audio (headphone and microphone)
  •  កង់ Volume control
  •  USB port
  •  Eithernet (RJ45 aka network) port
  •  IEEE 1394 (Fire Wire) port
  •  Video chip និងសមសធាតុផ្សេងៗទៀត
ប្រព័ន្ធ​ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុងករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែល មានតម្លៃថោក លោកអ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារ ឬការដោះដូចពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុ មួយ ចំនួនអាចដោះរក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយ អតិថិជន។
aប្រព័ន្ធ system board ត្រូវបានដាក់ចូលទៅខាងក្នុងកុំព្យូទ័រ laptop ភ្ជាប់សំណុំដែល មានខ្សែភ្ជាប់ពីសមាសធាតុ មួយទៅ មួយទៀត។ ដើម្បីដោះឬប្តូរ Motherboard លោកអ្នកត្រូវដោះ ចេញទាំងអស់។
2.2   ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ
គ្មានថាមពលចូល power ទាំងអស់:  មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់របូតដាច់។
ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power
មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។ ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រនៅតែមិនអាច boot ចូលបាន។
ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តាមកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។
ការវិនិច្ឆ័យបញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ
កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើក Open circuit មិនអាចភ្ជាប់ខ្សែកាបដាច់។
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើចលនាលើ កុំព្យូទ័រ laptop ដោយប៉ះវា។
ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។
ការវិនិច្ឆ័យបញ្ហា: មិនអាចដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់  ចរន្តចូលដើរឈប់។
ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។
ការវិនិច្ឆ័យបញ្ហា: ប្រព័ន្ធ System​ ទាំងមូលគាំងកាលណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរការបានរយ:ពេលពី 5 ទៅ 10 នាទី។
មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូចឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វីមិនដំណើរការ open circuit។
ការវិនិច្ឆ័យបញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។
បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។
ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។
កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។
មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណមិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។
ការវិនិច្ឆ័យបញ្ហា: មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និង​មិនទទួល PCMCIA និងកាត wireless card ជាដើម។
មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។
ការវិនិច្ឆ័យបញ្ហា: គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។
2. ការណែនាំ Memory RAM លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវបានដំឡើងលើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នកត្រូវសិក្សាមើល គុណភាព ប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯង អោយមាន ទំហំធំ។
aកន្លែងដែលត្រូវដាក់ RAM
នៅក្នុង
កុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។
- នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ
- និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard
- លើ slot​ ទាំងពីរស្ថិតនៅក្រោម keyboard។
​​ – កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។
aRAM និងលើកឡើង មុំ 20-30 ដឺក្រេ
a4. ថាសរឹង Hard Drive  ថាសរឹង hard drive​ គឺជាកន្លែងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់កុំព្យូទ័រ laptop ដែលមាន ទាំង file ឯកសារ file ផ្ទាល់ខ្លួនត្រូវបានផ្ទុកក្នុងថាស hard drive។ រកមើលភាព ខុសគ្នារវាងថាសរឹង SATA និង IDE hard drive។ លោកអ្នកអាច upgrade ដោយ ខ្លួនឯងបាន។ ថាសរឹង laptop ប្រើទំហំ 2.5″ ដែលប្រភេទចាស់ប្រើថាស IDE hard drives ប្រភេទទំនើបថ្មីនេះប្រើថាស SATA hard drive ប្រភេទថាសរឹង SATA និង ថាសរឹង IDE drive មិនអាចប្រើរួមជាមួយ គ្នាបាន ឡើយ ព្រោះវាមានខ្សែ connector ខុសគ្នាមិនអាចបញ្ចូលគ្នាបាន។
aប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ប្រើជាមួយ IDE hard drive វាមិនអាចប្រើជំនួស ដោយថាស SATA drive។ ដូចលោកអ្នកាបានឃើញក្នុងរូបភាពខាងលើ SATA ដែលមាន connector ពីសំប៉ែត ហើយថាស IDE drive មានជើង pin ពីរជួរ​ ថាស SATA hard drive អាចបញ្ជួនទិន្នន័យបានលឿន ជាងថាស IDE driver ដែលថាស SATA បាន 150MB/វិនាទី ហើយថាសរឹង IDE បាន 100/133MB/វិនាទី។ ថាស រឹង hard drive កុំព្យូទ័រមានភាពខុសគ្នាគឺ 4200ជុំក្នុង១នាទី, 5400ជុំ ក្នុង១នាទី, 7200 ជុំក្នុង១នាទី។ ចំនួន ជុំក្នុង១នាទីគឺ ជាការបង្វិល ថាស យ៉ាងលឿនដើម្បីអនុញ្ញាត អោយ ទិន្នន័យបានយ៉ាង លឿនបំផុត។ ខ្សែភ្ជាប់ SATA connector នៅលើកុំព្យូទ័រ ថាសរឹង hard drive របស់ laptop គឺប្រហាក់ប្រហែលខ្សែភ្ជាប់ SATA connector លើ ថាសកុំព្យូទ័រ hard drive របស់ desktop លោកអ្នកអាចភ្ជាប់ ថាស SATA កុំព្យូទ័រ laptop hard drive ទៅកុំព្យូទ័រ desktop បានដោយប្រើខ្សែ កាប SATA។
ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។
មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល
a5.  Processor ឬហៅថា CPU ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់លោកអ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បានលឿន។ ឧបករណ៍ CPU គឺជាបណ្តុំមជ្ឈមណ្ឌលដំណើរការ Central Processing Unit ដែលខួរក្បាលរបស់កុំព្យូទ័រ laptop។ សមាសធាតុ processor គឺជាសមាធាតុចំប្បង នៅក្នុងកុំព្យូទ័រ laptop។
a7.  ថាស CD/DVD ថាស CD/DVD គឺគ្រាន់តែអោយលោក អ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមាន ភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE
aមានប្រភេទកុំព្យូទ័រ laptop ទំនើបដែលមានឧបករណ៍ប្រើជាមួយ  CD/DVD-RW drive ដែលគេហៅថាថាស optical drive ដែលអនុញ្ញាតអោយអាន និងសរសេរ ទិន្នន័យពីថាស CD/DVD។ គ្រប់ប្រភេទ laptop តែងតែប្រើ CD/DVD ដាក់នៅខាង កៀន។ រូបភាពខាងលើលោក​អ្នក អាចមើលមើលឃើញភាពខុសគ្នារវាង CD/DVD ដែលមានរាងសំប៉ែត និងរាងតាមកុំព្យូទ័រ Laptop។ លើរូបភាពខាងក្រោមលោកអ្នក អាចមើលឃើញខ្សែភ្ជាប់ប្រភេទពីរ ខុសៗគ្នាភ្ជាប់ពី CD/DVD ទៅខ្សែ SATA connector ហើយមានប្រភេទចាស់គឺ slim ATAPI connector។ ថាស Optical ភ្ជាប់ជាមួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
aដូចដែលលោកអ្នកមើល ឃើញខ្សែ connector ពីរគឺមានភាពខុស គ្នាបន្តិចបន្តួច។ លោកអ្នកអាចភ្ជាប់ថាស 2.5″ laptop SATA hard ទៅជាមួយកុំព្យូទ័រ desktop ដែលប្រើកាបដូចគ្នា លោកអ្នក អាចប្រើភ្ជាប់ 3.5″ desktop hard បាន។ កាលណា លោកអ្នក ដោះដូរ CD/DVD លើកុំព្យូទ័រថ្មីលោកអ្នក កំណត់អោយ បានច្បាស់ ថាតើ ខ្សែត្រូវយ៉ាងណា  កាលណាលោកអ្នកដំឡើងថាស optical តែដាក់ខុសខ្សែ ពេលនោះ BIOS និងចេញ IDE #1 ERROR នៅពេលដែលបើកកុំព្យូទ័រដំបូង។
8.  កង្ហារនិងដែកត្រជាក់ កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់បក់កំដៅចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែបើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាមច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
aប្រសិនបើលោកអ្នកមិនអាចរកឃើញ នៅខាងក្រោមនោះវាស្ថិតនៅ ជ្រុងម្ខាងនៃ case ដូចបញ្ហានៅក្នុងកុំព្យូទ័រ Dell laptop។
a9.  កាតវីដេអូ Video កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិនអាចដោះដូរចេញបានពីលើសៀគ្វី motherboard ឡើយដោយសារវាបានអ៊ុតជាប់។ តែមានកុំព្យូទ័រ ខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
a10.  សំលេង Audio Board Sound Board
មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបានផ្សារភ្ជាប់នៅលើ motherboard តែម្តង។
aតែមានប្រភេទ laptop ជាច្រើនដែលភ្ជាប់ audio board ឬហៅ sound board នៅ លើ motherboard ទាំងអស់។ sound board មិនអាចដោះផ្តាច់ចេញពីលើ motherboard បានទេ។ សួរថាតើហេតុអ្វីបានជា audio board មិនអាចផ្តាច់ចេញ ពី motherboard បាន? ពីព្រោះវាប្រើ audio chip ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង លោកមិន អាចដោះ ចេញមកខាងក្រៅ ឬមិនអាចផ្សារដាក់ថ្មី។
a11. កាត Wireless Network កាតនៅខាងក្នុង wireless card ជួយអោយលោកអ្នកភ្ជាប់ទៅអ៊ីធឺណែតបាន ដោយមិនចាំ បាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
aប្រភេទកាតដាច់ wireless network card ដែលគេនិយម ហៅថា កាត WLAN card ឬកាត Wi-Fi card គឺមានទំហំខុសៗគ្នា។ ក្នុងរូបភាពខាងក្រោមលោកអ្នកឃើញពីរ ប្រភេទកាត wireless card ខាងក្នុង។ ពីរប្រភេទនេះគឺ Mini PCI ដែលមាន connector ប្រើភ្ជាប់ជាមួយកុំព្យូទ័រ laptop និងប្រភេទកាត Mini PCI-E (Mini PCI Express) មាន connector ភ្ជាប់ជាមួយកុំព្យូទ័រ laptop ថ្មីទំនើប។ ប្រភេទ Mini PCI-E connector មិនអាចប្រើ ភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាព ខាង ក្រោមលោកអ្នក ឃើញកាតខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាបភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមាន ខ្សែកាបភ្ជាប់
aដើម្បីដោះ wireless cardលោកអ្នកនឹងផ្តាច់ចេញខ្សែកាបអង់តែន ជាមុនសិន បន្ទាប់ មកប្រើដៃដោះចេញក្រៅ
- ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។
- ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើកាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែលប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅ លើ motherboard។
a
12. 
ថ្ម CMOS កុំព្យូទ័រ ថ្ម CMOS បានផ្គត់ផ្គង់ថាមពលទៅអោយ CMOS chip កាលណាកុំព្យូទ័រ laptop ត្រូវបានបិទ។ កុំព្យូទ័រ Laptop មានថ្ម CMOS battery ឬហៅថា RTC battery។ ថ្ម CMOS ភ្ជាប់ផ្ទាល់ទៅប្រព័ន្ធ System សៀគ្វី Board ទាំងមូល ហើយវាជួយដល់ ការបង្កើត BIOS ដូចជាម៉ោង system time កាលបរិច្ឆេទ date។ ថ្ម CMOS អាច សាកឡើងវិញកាលណាកុំព្យូទ័រ laptop បានដោតភ្លើងចូល។ ថ្មី CMOS មានទំហំតូចក្នុងរូបភាព ខាងក្រោម ជាថ្ម CMOS ប្រភេទកុំព្យូទ័រចាស់ ដែលគេធ្លាប់ប្រើ វាអាច ដោះដូរបានកាលណាវាលេងសាកថាមពល។
aមានថ្ម CMOS ប្រភេទផ្សេងទៀត ដែលមានមូលដ្ឋាន ពីរគ្រាប់ មានខ្សែកាបពីរដែល ដោតភ្ជាប់ជាមួយ ប្រព័ន្ធ System board។ ថ្មនេះអាចដោះចេញក្រៅនិងប្តូរវាចេញ
13.អក្រងLCD កុំព្យូទ័រ Laptop អេក្រង់ LCD គឺមានតម្លៃថ្លៃជាង ផ្នែកផ្សេងៗក្នុងកុំព្យូទ័រ laptop។ អេក្រង់ LCD មិន អាចជួសជុលបាន លើប៉ាណែលរបស់វា។
a14.  អេក្រង់សៀគ្វី Inverter Board សៀគ្វី inverter board គឺជាថាមពល power supply សំរាប់បំភ្លឺអំពូល backlight នៅខាងក្រៅអេក្រង់ LCD។ កាលណាសៀគ្វី inverter ខូច អេក្រង់ LCD នឹងមាន ពណ៌ខ្មៅបំផុត មើលមិនឃើញរូបភាព អ្វីសោះ។ គ្រប់កុំព្យូទ័រ laptop ទាំងអស់ សៀគ្វី inverter board ត្រូវបានដាក់នៅខាងក្រៅប៉ាណែល panel អេក្រង់ LCD
aសៀគ្វី inverter board ដែលគេហៅថា LCD inverter ឬ FL inverter អេក្រង់ inverter ឬជាអំពូល backlight inverter លើរូបភាពខាងលើឃើញប្រភេទសៀគ្វី inverter board ខុសៗគ្នា។ សៀគ្វី inverter board ធ្វើការដូចជា power supply សំរាប់ដុតបំភ្លឺអំពូល Backlight ដែលស្ថិតនៅខាងក្រៅអេក្រង់ LCD។ សៀគ្វី inverter board សំរាប់ប្តូរតង់ស្យុងចរន្ត DC (ពីរបីវ៉ុល) ដែលបានពីការផ្គត់ផ្គង់ របស់ motherboard ទៅជាចរន្តជាប់ AC (ជាងពីររយវ៉ុល) ត្រូវការសំរាប់ដុត អំពូល backlight បំភ្លឺលើអេក្រង់។ កាលណាសៀគ្វី inverter board ធ្វើការធម្មតា អំពូក backlight ទទួលថាមពល ហើយអេក្រង់ LCD ភ្លឺឡើង នោះរូបភាពបាន បង្ហាញលើអេក្រង់ស្រស់ថ្លា។
16.  កាបវីដេអូ Video កាបវីដេអូ សំរាប់ភ្ជាប់ទៅ អេក្រង់ Laptop និងទៅ motherboard ខ្សែកាប video សំរាប់ជញ្ជួន សញ្ញា ទិន្នន័យ data signal សំរាប់អេក្រង់ LCD និងថាមពលសំរាប់សៀ គ្វី inverter board។
aខ្សែកាប laptop LCD ដែលគេហៅថាកាប video ឬកាប display ឬកាបអេក្រង់ កាបនេះសំរាប់ញ្ជួនសញ្ញាទិន្នន័យ ពីលើ Motherboard និងកាតវីដេអូទៅអោយអេ ក្រង់ LCD មានកាប វីដេអូជាច្រើន ដែលប្រើចរន្តជាប់ DC បញ្ជួនថាមពលទៅ Inverter។ រូបភាពលោកអ្នកមើលឃើញខាងក្រោម នេះគឺជាកាបវីដេអូ។ កាបនេះ មានបី connector មួយសំរាប់ដោតភ្ជាប់ទៅក្នុង connector នៅ ខាងក្រោយនៃ អេក្រង់ LCD និងមួយទៀតសំរាប់ភ្ជាប់ទៅ inverter board ហើយទីបីសំរាប់បញ្ចូល ទៅលើ connector លើ motherboard ឬកាត video។ ផ្នែកខាងលើនៃកាប រត់ដំណើរការ ទៅលើប៉ាណែល laptop រវាងអេក្រង់ LCD និងគំរប display។
a17.  ត្រចៀកទ្វាសន្លឹកអេក្រង់ ត្រចៀកទ្វាសន្លឹកអេក្រង់មានពីរ នៅសងខាងអេក្រង់របស់កុំព្យូទ័រ Laptop វាធ្វើអំពី ដែកសំរាប់បិទ បើកអេក្រង់ គេអាចបើកអេក្រង់ក្នុងមុំ 90 ដឺក្រេ ឬ 110 ដឺក្រេក៏បាន វាមានលំនឹងទប់ជាប់អេក្រង់មិនអោយបត់បែនបាន។
a

Related product you might see:

Share this product :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ទឹកអំពៅ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger