ស្វែងយល់ពីបច្ចេកវិទ្យា LCD

ស្វែងយល់ពីបច្ចេកវិទ្យា LCD
ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD
បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung  ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។
1អេក្រង់ LCD ឬហៅថាប៉ាណែលសំប៉ែតសំរាប់បង្ហាញរូបភាព ដែលទំនើបចេញចុង ក្រោយ បំផុត គេអាចប្រើជាមួយកុំព្យូទ័រនៅលើតុ។ គេបានប្រើជាច្រើនឆ្នាំជាមួយនិង កុំព្យូទ័រ Laptop កុំព្យូ័រ Note Book ដែលមានដាក់លក់លើទីផ្សារ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះមាន ការវិវឌ្ឈន៍យ៉ាង ខ្លាំងមានតម្លៃ ថោកជាងពីមុន និងពេញនិយមប្រើ ប្រាស់បំផុតសំរាប់មើលទូរទស្សន៍ អេក្រង់កុំព្យូទ័រ។ LCD គឺជា លោហ:ធាតុសរីរាង្គដែលរឹង ធន់និងសីតុណ្ហភាពដែលអាចបញ្ចេញ រូបភាព ទៅលើអេក្រង់បានច្បាស់ មាន រូបភាពច្បាស់ និងប្រតុងស្យុងអស់តិចគិតជាវ៉ុល។
2អាណូគ្រីស្ទាល់នៅក្នុង ភាពណឺត
អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
1
បច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅ ខាងមុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌  liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរ នៃកញ្ចក់ សប៉ែត។ មុខងារនៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗ មាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណា តង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេលនោះ liquid crystal មានភាព លំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើន ដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់។
2ប្រភពពន្លឺបញ្ជាំងនោះ បានបង្កើតជាចំណិតបន្ទះ ពន្លឺត្រូវចែងចាំងពីខាងក្រោយ ប៉ាណែល ពន្លឺនេះ ឆ្លងកាត់តម្រងប៉ូលទីមួយ និងទីពីរ។ ប៉ូលបន្លឺខណ:ដែលបានស្រទាប់ទីមួយដែលមានផ្ទុក liquid crystal រាប់ពាន់រៀបតាមលំដាប់ជួរទទឹង លើអេក្រង់ មាន Cell មួយឬច្រើនដែលបានបង្កើតជា pixel អគ្គិសនីរួចចូល ក្នុង LCD បង្កើតអេឡិចត្រុងអគ្គិសនីត្របាញ់ចូលក្នុងអាណូ crystal បន្ទាត់ នីមួយៗ បានភ្លើឡើង ជាមួយប៉ូលតម្រងអេឡិចត្រុងទីពីរហើយអនុញ្ញាតអោយ ឆ្លងកាត់ពន្លឺ Crystal នីមួយៗ ឆ្លងកាត់ឬ តំបន់ពន្លឺពេលនោះការបង្កើតនៃ គ្រីស្ទាល់បង្កើតជាទំរង់រូបភាព។

2
មានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជាពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់ លើ pixel និមួយៗតម្រងបានបញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែល មានលក្ខណ: ពិសេស សំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។ Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។
2អេក្រង់ LCD Passive Matrix ប្រើជាក្រឡាសំណាញ់ ដែលមានតង់ស្យុង pixel ពិសេស បង្ហាញ នៅលើអេក្រង់។ ការបង្កើតសំណាញ់មានដំណើរការស្ងប់ស្ងាត់។ វាចាប់ផ្តើមពី​កញ្ចក់ពីរស្រទាប់ ជួរដេកនិង ជួរបញ្ឈរត្រូវបានភ្ជាប់ទៅជាមួយ IC ដែល ត្រូតពិនិត្យ នៅពេលដែល សាកចូល ផ្ញើទៅក្រោម និងជួរបញ្ឈរ និងជួរដេក។ឧទាហរណ៍ ប្រសិនបើ ចំណុចជួរដេក 0 ជួរឈរ ០ នោះត្រូវបានសន្មតថា ជា ពណ៌ ក្រហម ចំណុចពណ៌បៃតងនិងពណ៌ខៀវ ស្ថិតនៅលើតំបន់ពន្លឺពណ៌សឆ្លងកាត់ទាំង អស់ប៉ុន្តែ ច្រោះពណ៌ក្រហម។ ពណ៌សដើរឆ្លងកាត់តាមតម្រងពណ៌ក្រហមនៅខាងមុខ កញ្ចក់ កន្លែងដែលពណ៌ ក្រហមលេចឡើង។ កាលណាពណ៌ក្រហម បៃតង ខៀវមាន ពន្លឺចុចៗទាំងអស់ វាភ្លើទាំងអស់នៅ ត្រង់តំបន់ដែលមាន pixel បង្ហាញខ្មៅ។ បីចំណុច មិនភ្លើ ពន្លឺឆ្លងកាត់ហើយ pixel បង្ហាញពណ៌ស។
សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor
2ប្រភេទ TFT ជាប្រភេទ ត្រង់ស៊ីស្ទ័រស្តើង ឬហៅថា Active Matrix ផលិតពណ៌ រូបភាព ដែល មាន ពណ៌ស្រស់ឆើតដូចជាប្រភេបង្ហាញ CRT។ TFT តូចល្អិតអាចប្តូរ ត្រង់ស៊ីស្ទ័រ និងកង់ដង់សាទ័រ មានធាតុ បីដែលផ្គត់ផ្គង់ផ្តល់ពណ៌ក្រហម បៃតង និងខៀវដែលជាប្រភពផ្តល់អោយ pixel នីមួយៗ លោកអ្នក មើលឃើញនិងភ្នែកផ្ទាល់វាបានតម្រៀបជាម៉ាទ្រីសនៅលើកញ្ចក់។ ដើម្បីកំណត់ លក្ខណ: ពិសេសរបស់ pixel នៅលើជួរដេកត្រូវបានបើកឡើង និងមានចរន្តសាកផ្ញើទៅក្រោមជួរបញ្ឈរ។ ចាប់ពី ពេលនោះមក ជួរដេកនិនង​ជួរឈរ បែងចែកបិទ កង់ដង់សាទ័រកំណត់ pixel ទទួល បាននៅពេលសាក។ កង់ដង់អាចកាន់ផ្ទុកចរន្តរហូតដល់មានចរន្តថ្មីបន្ទាប់ទៀត។ ប្រសិនបើយើងត្រួតពីនិត្យ យ៉ាង ប្រុងប្រយ័ត្ន រវាងតង់ស្យុង ទៅគ្រីស្ទាល់ យើងអាច បង្កើតមិនរួមចូលគ្នាតែមួយដើម្បីអនុញ្ញាតអោយពន្លឺឆ្លងកាត់។ នេះមានន័យថាការ ផ្លាស់ប្តូរកើតឡើងនៅលើ Cell ពន្លឺពណ៌សបើក ឬបិទហើយលទ្ធផលទទួលបានក្នុង រយ:ពេលយ៉ាងរហ័សបំផុត។ អេក្រង់ LCD សកម្មម៉ាទ្រីស Active Matrix ធានារាប់រងពេលវេលា យ៉ាងលឿន ប្រហែលជា 16វិនាទី ដូច្នេះពេលវេលាផ្គត់ផ្គង់ដ៍ល្អប្រសើរសំរាប់ក្រាហ្វិច ឬសំរាប់
ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែល អាច មើលឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់​ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។
ទំហំអេក្រង់ Screen
កាលណាលោកអ្នកទិញ អេក្រ​ង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាងយើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗខ្លះបានផលិតស៊ុមខាងក្រោមមានទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសង ខាងស្្តើងមានទំងន់ស្រាលបំផុត។ ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
2

Related product you might see:

Share this product :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ទឹកអំពៅ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger